ព្រះត្រៃបិដក ភាគ ៨០

មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ ឥន្ទ្រិយ ១៥ មិន​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ ឥន្ទ្រិយ ៧ មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មិន​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន។ ឥន្ទ្រិយ ១៥ មិន​មានហេតុ​គួរ​លះ​ដោយ​ភាវនា ឥន្ទ្រិយ ៧ មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន ឥន្ទ្រិយ ៩ មិន​មាន​វិតក្កៈ ទោ​មនស្សិ​ន្ទ្រិយ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ឥន្ទ្រិយ ១២ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន។ ឥន្ទ្រិយ ៩ មិន​មាន​វិចារៈ ទោ​មនស្សិ​ន្ទ្រិយ ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ ឥន្ទ្រិយ ១២ ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន។ ឥន្ទ្រិយ ១១ មិន​មាន​បីតិ ឥន្ទ្រិយ ១១ ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន។ ឥន្ទ្រិយ ១១ មិនកើត​ព្រមដោយ​បីតិ ឥន្ទ្រិយ ១១ កើត​ព្រមដោយ​បីតិ​ក៏​មាន មិនកើត​ព្រមដោយ​បីតិ​ក៏​មាន។ ឥន្ទ្រិយ ១២ កើត​ព្រមដោយ​សុខៈ ឥន្ទ្រិយ ១០ កើត​ព្រមដោយ​សុខៈ​ក៏​មាន មិនកើត​ព្រមដោយ​សុខៈ​ក៏​មាន។ ឥន្ទ្រិយ ១២ មិនកើត​ព្រមដោយ​ឧបេក្ខា ឥន្ទ្រិយ ១០ កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិនកើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន។
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 637647284162990662
ទៅកាន់ទំព័រ៖