ព្រះត្រៃបិដក ភាគ ៨០
ឥន្ទ្រិយ ១០ ជាកាមាវចរ ឥន្ទ្រិយ ៣ មិនមែនកាមាវចរ ឥន្ទ្រិយ ៩ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ ឥន្ទ្រិយ ១៣ មិនមែនរូបាវចរ ឥន្ទ្រិយ ៩ ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ ឥន្ទ្រិយ ១៤ មិនមែនអរូបាវចរ ឥន្ទ្រិយ ៨ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ ឥន្ទ្រិយ១០ ជាបរិយាបន្នៈ ឥន្ទ្រិយ ៣ ជាអបរិយាបន្នៈ ឥន្ទ្រិយ ៩ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ ឥន្ទ្រិយ ១១ ជាអនិយ្យានិកៈ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ជានិយ្យានិកៈ ឥន្ទ្រិយ ១០ ជានិយ្យានិកៈក៏មាន ជាអនិយ្យានិកៈក៏មាន។ ឥន្ទ្រិយ ១០ មិនទៀង អនញ្ញតញ្ញស្សាមីតិន្ទ្រិយ ទៀង ឥន្ទ្រិយ ១១ ទៀងក៏មាន មិនទៀងក៏មាន។ ឥន្ទ្រិយ ១០ ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈ (ការរើឡើងនូវខ្លួន) ឥន្ទ្រិយ ៣ មិនមានឧត្តរៈ ឥន្ទ្រិយ ៩ ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន។ ឥន្ទ្រិយ ១៥ មិនប្រកបដោយសត្រូវ ទោមនស្សិន្ទ្រិយ ប្រកបដោយសត្រូវ ឥន្ទ្រិយ ៦ ប្រកបដោយសត្រូវក៏មាន មិនមានសត្រូវក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ ឥន្ទ្រិយវិភង្គ។
ID: 637647284378146928
ទៅកាន់ទំព័រ៖