ព្រះត្រៃបិដក ភាគ ៨០
[៣៩] រូបក្ខន្ធ មានប្រការ ៧ គឺ រូបដែលគប្បីដឹងដោយភ្នែក។បេ។ រូបដែលគប្បីដឹងដោយមនោធាតុ រូបដែលគប្បីដឹងដោយមនោវិញ្ញាណធាតុ រូបក្ខន្ធ មានប្រការ ៧ យ៉ាងនេះឯង។
[៤០] រូបក្ខន្ធ មានប្រការ ៨ គឺ រូបដែលគប្បីដឹងដោយភែ្នក។បេ។ រូបដែលគប្បីដឹងដោយកាយ មានសម្ផ័ស្សជាសុខក៏មាន មានសម្ផ័ស្សជាទុក្ខក៏មាន រូបដែលគប្បីដឹងដោយមនោធាតុ រូបដែលគប្បីដឹងដោយមនោវិញ្ញាណធាតុ រូបក្ខន្ធ មានប្រការ ៨ យ៉ាងនេះឯង។
[៤១] រូបក្ខន្ធ មានប្រការ ៩ គឺ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្រ្ទិយ ជិវិ្ហន្រ្ទិយ កាយិន្រ្ទិយ ឥត្ថិន្ទ្រិយ បុរិសិន្រ្ទិយ ជីវិតិន្រ្ទិយ ទាំងរូបណាដែលមិនមែនឥន្រ្ទិយ រូបក្ខន្ធ មានប្រការ ៩យ៉ាងនេះឯង។
[៤២] រូបក្ខន្ធ មានប្រការ ១០ គឺ ចក្ខុន្រ្ទិយ។បេ។ ជីវិតិន្រ្ទិយ រូបមិនមែនឥន្ទ្រិយ រូបប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការប៉ះពាល់ក៏មាន រូបក្ខន្ធ មានប្រការ១០ យ៉ាងនេះឯង។
[៤៣] រូបក្ខន្ធ មានប្រការ ១១ គឺ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទា្ទយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋពា្វយតនៈ ទាំងរូបណា ដែលមិន
ID: 637647160116547259
ទៅកាន់ទំព័រ៖