ព្រះត្រៃបិដក ភាគ ៨០
ប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់ រាប់បញ្ចូលក្នុងធមា្មយតនៈ រូបក្ខន្ធ មានប្រការ ១១ យ៉ាងនេះឯង។
នេះហៅថា រូបក្ខន្ធ។
បណ្តាខន្ធទំាងនោះ វេទនាខន្ធ តើដូចម្តេច ។
[៤៤] វេទនាខន្ធ មានប្រការ ១ បានដល់វេទនាខន្ធ ប្រកបដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធ ប្រកបដោយហេតុក៏មាន មិនប្រកបដោយហេតុក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ វេទនាខន្ធ មានប្រការ ៤ គឺ វេទនាខន្ធ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ វេទនាខន្ធ មានប្រការ ៥ គឺ ជាសុខិន្រ្ទិយក៏មាន ជាទុក្ខិន្រ្ទិយក៏មាន ជាសោមនស្សិន្រ្ទិយក៏មាន ជាទោមនស្សិន្ទ្រិយក៏មាន ជាឧបេក្ខិន្ទ្រិយក៏មាន។ វេទនាខន្ធមានប្រការ ៦ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស វេទនាកើតអំពីសោតសម្ផ័ស្ស វេទនាកើតអំពីឃានសម្ផ័ស្ស វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធ មានប្រការ ៦ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ៧ ឝឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោធាតុសម្ផ័ស្ស
ID: 637647160563266035
ទៅកាន់ទំព័រ៖