ព្រះត្រៃបិដក ភាគ ៨០
ឥតិ្ថន្ទ្រិយ (ឥន្ទ្រិយ គឺស្រី្ត)។បេ។ កពឡិងា្ករាហារ (អាហារដែលជាពំនូត) នេះហៅថា សុខុមរូប។
[៦] បណា្តរូបទាំងនោះ ហីនរូប តើដូចមេ្តច។ រូបណារបស់សត្វទាំងឡាយនោះៗ ជារូបដែលគេមើលងាយ គេបៀតបៀន គេគ្របសង្កត់ គេមិនធើ្វសេចកី្តគោរព ជារូបថោកថយ ដែលគេដឹងថាថោកថយ ដែលគេសន្មតថា ថោកថយ ជារូបមិនគួរបា្រថ្នា មិនគួរត្រេកអរ មិនជាទីពេញចិត្ត បានដល់ រូប សំឡេង កិ្លន រស ផោដ្ឋព្វៈ នេះហៅថា ហីនរូប។ បណា្តរូបទាំងនោះ បណីតរូប តើដូចមេ្តច។ រូបណា របស់សត្វទាំងឡាយនោះៗ ជារូបដែលគេមិនមើលងាយ គេមិនបៀតបៀន គេមិនគ្របសង្កត់ គេធើ្វសេចកី្តគោរព ជារូបថៃ្លថា្ល ដែលគេដឹងថាថ្លៃថ្លា ដែលគេសន្មតថាថៃ្លថា្ល ជារូបគួរប្រាថា្ន គួរត្រេកអរ គួរពេញចិត្ត បានដល់ រូប សំឡេង កិ្លន រស ផោដ្ឋព្វៈ នេះហៅថា បណីតរូប។ មួយទៀត ហីនរូប បើប្រៀបផ្ទឹមនឹងរូប
(១) នោះៗ បណិ្ឌតគប្បីជ្រាបថា ជាបណីតរូបដែរ។
(១) រូបរបស់ពួកសត្វនាគ គ្រុឌ ថោកទាបទេ តែបើប្រៀបផ្ទឹមនឹងរូបរបស់ពួកសត្វនរក ទៅជារូបឧត្តមវិញ, រូបរបស់ពួកប្រេតថោកទាបទេ តែបើប្រៀបផ្ទឹមនឹងរូបរបស់ពួកនាគ គ្រុឌ ទៅជាឧត្តមវិញ។ល។ រូបរបស់ពួកអកនិដ្ឋទេវតា ឧត្តមជាងរូបរបស់ពួកសុទស្សីទេវតា។ អដ្ឋកថា។
ID: 637647153560765952
ទៅកាន់ទំព័រ៖