ព្រះត្រៃបិដក ភាគ ៨០
វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស វេទនាខន្ធ មានប្រការ ៧ យ៉ាងនេះឯង។ វេទនាខន្ធ មានប្រការ ៨ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស ជាសុខក៏មាន ជាទុក្ខក៏មាន វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស វេទនាខន្ធ មានប្រការ ៨ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ៩ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាខន្ធ មានប្រការ ៩ យ៉ាងនេះឯង។ វេទនាខន្ធ មានប្រការ ១០ គឺ វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីកាយសម្ផ័ស្ស ជាសុខក៏មាន ជាទុក្ខក៏មាន វេទនាកើតអំពីមនោធាតុសម្ផ័ស្ស វេទនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
[៤៥] វេទនាខន្ធ មានប្រការ ១ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធ មានប្រការ ២ គឺ វេទនាខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធ មានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនមានធម៌ជាវិបាកជាប្រក្រតីក៏មាន
ID: 637647160805297259
ទៅកាន់ទំព័រ៖