ព្រះត្រៃបិដក ភាគ ៨០
ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង និងខាងក្រៅក៏មាន។បេ។ វេទនាខន្ធ មានប្រការ ១០ យ៉ាងនេះឯង។
[៤៦] វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធប្រកបដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន ប្រាសចាកហេតុក៏មាន មិនមែនហេតុ តែប្រកបដោយហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន ជាលោកិយក៏មាន ជាលោកុត្តរៈក៏មាន គប្បីដឹងដោយវិញ្ញាណណាមួយក៏មាន មិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក៏មាន ជាប្រយោជន៍ដល់សំយោជនៈក៏មាន មិនជាប្រយោជន៍ដល់
ID: 637647161264521936
ទៅកាន់ទំព័រ៖