ព្រះត្រៃបិដក ភាគ ៨០
សំយោជនៈក៏មាន ប្រកបដោយសំយោជនៈក៏មាន ប្រាសចាកសំយោជនៈក៏មាន ប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន ដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន ប្រាកចាកគន្ថៈ តែជាធម៌ដែលគន្ថៈគប្បីដោតក្រងក៏មាន ប្រាសចាកគន្ថៈ ទាំងជាធម៌ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយឱឃៈក៏មាន ប្រាសចាកឱឃៈក៏មាន ប្រាសចាកឱឃៈ តែជាធម៌ដែលឱឃៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកឱឃៈ ទាំងជាធម៌ដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន បា្រសចាកយោគៈ តែជាប្រយោជន៍ដល់យោគៈក៏មាន ប្រាសចាកយោគៈ ទាំងមិនជាប្រយោជន៍ដល់យោគៈក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ដែលបរាមាសៈស្ទាបអងែ្អលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអងែ្អលក៏មាន
ID: 637647161489989871
ទៅកាន់ទំព័រ៖