ព្រះត្រៃបិដក ភាគ ៨០
ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនស្ទាបអងែ្អលក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជា ប្រយោជន៍ដល់ឧបាទានក៏មាន គួរដល់សេចកី្តសៅហ្មងក៏មាន មិនគួរដល់សេចកី្តសៅហ្មងក៏មាន សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន ប្រាសចាកកិលេស តែគួរដល់សេចកី្តសៅហ្មងក៏មាន ប្រាសចាកកិលេស ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈក៏មាន មិនមានវិតក្កៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងវិចារៈក៏មាន មិនមានវិចារៈក៏មាន ប្រព្រឹត្តទៅជាមួយនឹងបីតិក៏មាន មិនមានបីតិក៏មាន កើតព្រមដោយបីតិក៏មាន មិនកើតព្រមដោយបីតិក៏មាន ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន
ID: 637647161694521259
ទៅកាន់ទំព័រ៖