ព្រះត្រៃបិដក ភាគ ៨០

ជា​រូបាវចរ​ក៏​មាន មិនមែន​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន មិនមែន​អរូបាវចរ​ក៏​មាន ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន ជា​និយ្យានិកៈ​ក៏​មាន ជា​អនិយ្យានិកៈ​ក៏​មាន ជា​និ​យតៈ​ក៏​មាន ជា​អនិយតៈ​ក៏​មាន ប្រកបដោយ​ឧត្តរៈ​ក៏​មាន មិន​មាន​ឧត្តរៈ​ក៏​មាន ប្រកបដោយ​រណៈ (សេចក្តី​សៅហ្មង) ក៏​មាន មិន​មាន​រណៈ​ក៏​មាន។ វេទនាខន្ធ មាន​ប្រការ ៣ គឺ វេទនាខន្ធ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។ វេទនាខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។
 [៤៧] វេទនាខន្ធ មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ មាន​ប្រការ ២ គឺ វេទនាខន្ធ ប្រកបដោយ​រណៈ​ក៏​មាន មិន​មាន​រណៈ​ក៏​មាន។ វេទនាខន្ធ មាន​ប្រការ ៣ គឺ វេទនាខន្ធ​ជា​វិបាក​ក៏​មាន ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក មិនមែន​មានធម៌​ជា​វិបាក​ជាប្រក្រតី​ក៏​មាន។បេ។ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន។បេ។ វេទនាខន្ធ មាន​ប្រការ ១០ យ៉ាងនេះ​ឯង។

ចប់ ទុក​មូល​កៈ។


 [៤៨] វេទនាខន្ធ មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ​ប្រកបដោយ​ហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637647162000302451
ទៅកាន់ទំព័រ៖