ព្រះត្រៃបិដក ភាគ ៨០
វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្ត ដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនមានធម៌ជាវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក មិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ តិកមូលកៈ។
ID: 637647162226552413
ទៅកាន់ទំព័រ៖