ព្រះត្រៃបិដក ភាគ ៨០

 [៤៩] វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ​ប្រកបដោយ​ហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ​វេទនាខន្ធ​ប្រកបដោយ​ហេតុ​ក៏​មាន ប្រាសចាក​ហេតុ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​ជា​វិបាក​ក៏​មាន ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​វិបាក មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដែល​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ​មិនមែន​ហេតុ តែ​ប្រកបដោយ​ហេតុ​ក៏​មាន មិនមែន​ហេតុ ទាំង​មិន​មានហេតុ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ តែ​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 637647162431552403
ទៅកាន់ទំព័រ៖