ព្រះត្រៃបិដក ភាគ ៨០

វេទនាខន្ធ​មាន​ប្រការ ២ គឺ​វេទនាខន្ធ​ប្រកបដោយ​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ ដែល​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ទាំង​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដែល​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ​វេទនាខន្ធ​ជា​ប្រយោជន៍​ដល់​សំយោជនៈ​ក៏​មាន មិនជា​ប្រយោជន៍​ដល់​សំយោជនៈ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣គឺ វេទនាខន្ធ​ជា​របស់​សេក្ខបុគ្គល​ក៏​មាន ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន។បេ។ វេទនាខន្ធ មាន​ប្រការ ១០ យ៉ាង នេះឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 637647162830458636
ទៅកាន់ទំព័រ៖