ព្រះត្រៃបិដក ភាគ ៨០

 [៧] បណា្ត​រូប​ទាំងនោះ ទូ​រេ​រូប តើ​ដូ​ចមេ្តច។ ឥតិ្ថន្ទ្រិយ។បេ។ កព​ឡិងា្ករា​ហារ ឬក៏​រូប​ដទៃ​ណា ទោះបី​មាន​ក្នុង​ទី​មិន​ជិត ក្នុង​ទី​មិន​បា្រ​កដ ក្នុង​ទី​ឆា្ងយ ក្នុង​ទី​មិន​បងើ្កយ នេះ​ហៅថា ទូ​រេ​រូប។ បណា្ត​រូប​ទាំងនោះ សនិ្ត​កេរូ​ប តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ ឬក៏​រូប​ដទៃ​ណា មាន​ក្នុង​ទី​ជិត ក្នុង​ទី​ប្រាកដ ក្នុង​ទី​មិន​ឆ្ងាយ ក្នុង​ទី​បង្កើយ នេះ​ហៅថា សន្តិ​កេរូ​ប។ មួយទៀត ទូ​រេ​រូប បើ​ប្រៀប​ផឹ្ទ​មនឹ​ងរូ​បនោះៗ បណិ្ឌ​តគប្បី​ជ្រាប​ថា ជា​សនិ្ត​កេរូ​បដែរ។
 [៨] បណា្ត​ខន្ធ​ទាំងនោះ វេទនាខន្ធ តើ​ដូ​ចមេ្តច។ វេទនា​ណាមួយ ជា​អតីត អនាគត បច្ចុប្បន្ន ដែល​ជា​អជ្ឈត្ត​វេទ​នា​កី្ត ពហិ​ទ្ធា​វេទ​នា​កី្ត ឱឡារិក​វេទនា​ក្តី សុខុម​វេទនា​ក្តី ហីន​វេទនា​ក្តី បណីត​វេទនា​ក្តី ទូ​រេ​វេទ​នា​កី្ត សនិ្ត​កេវេ​ទនា​កី្ត នេះ​ហៅថា វេទនាខន្ធ ព្រោះ​ប្រមូល​រួបរួម​នូវ​វេទនា​ទាំងអស់​នោះ ក្នុង​ទី​ជាមួយ​គា្ន។
 [៩] បណា្ត​វេទនា​ទាំងនោះ វេទនា​ជា​អតីត តើ​ដូ​ចមេ្តច។ វេទនា​ណា កន្លងទៅ រលត់​ទៅ បា្រ​សទៅ ប្រែប្រួល​ទៅ អស់​ទៅ បាត់បង់​ទៅ កើត​ហើយ​បា្រ​សទៅ​វិញ ជា​អតីត សង្គ្រោះ​ដោយ​ចំណែក​ជា​អតីត បាន​ដល់​សុខវេទនា ទុក្ខវេទនា អទុ​ក្ខម​សុខវេទនា នេះ​ហៅថា វេទនា​ជា​អតីត។ បណា្ត​វេទនា​ទាំងនោះ វេទនា​ជា​អនាគត តើ​ដូ​ចមេ្តច។ វេទនា​ណា មិនទាន់​កើត មិនទាន់​មាន មិនទាន់​ដុះដាល មិនទាន់​វិល​មក
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637647153863890967
ទៅកាន់ទំព័រ៖