ព្រះត្រៃបិដក ភាគ ៨០

វេទនាខន្ធ​ប្រកបដោយ​សំយោជនៈ​ក៏​មាន ប្រាសចាក​សំយោជនៈ​ក៏​មាន។វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​មាន​សភាព​តូច​ឆា្ម​រក៏​មាន ដល់​នូវ​សភាព​ធំ​ក៏​មាន ប្រមាណ​មិន​មាន​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដែល​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ​វេទនាខន្ធ​ប្រាសចាក​សំយោជនៈ តែ​ជា​ប្រយោជន៍​ដល់​សំយោជនៈ​ក៏​មាន ប្រាសចាក​សំយោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សំយោជនៈ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​មាន​អារម្មណ៍​តូចឆ្មារ​ក៏​មាន មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​ថោកទាប​ក៏​មាន កណ្តាល​ក៏​មាន ថៃ្ល​ថា្ល​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ​វេទនាខន្ធ​ប្រកបដោយ​គន្ថៈ​ក៏​មាន ប្រាសចាក​គន្ថៈ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ​វេទនាខន្ធ​មាន​សភាព​ខុស និង​ទៀង​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មាន​សភាព​មិន​ទៀង​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637647163044833681
ទៅកាន់ទំព័រ៖