ព្រះត្រៃបិដក ភាគ ៨០

វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ​វេទនាខន្ធ​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ប្រាសចាក​គន្ថៈ តែ​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន។បេ។វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ​វេទនាខន្ធ​កើត​ហើយក៏​មាន មិនទាន់​កើត​ហើយក៏​មាន ដែល​ប្រុងនឹង​កើត​ក៏​មាន។បេ។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ​ប្រកបដោយ​ឱឃៈ​ក៏​មាន ប្រាសចាក​ឱឃៈ​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ វេទនាខន្ធ​មាន​ប្រការ ២ គឺ វេទនាខន្ធ​ប្រាសចាក​ឱឃៈ តែ​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ប្រាសចាក​ឱឃៈ ទាំង​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន។ វេទនាខន្ធ​មាន​ប្រការ ៣ គឺ វេទនាខន្ធ​មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន។បេ។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637647163280302429
ទៅកាន់ទំព័រ៖