ព្រះត្រៃបិដក ភាគ ៨០
វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺ វេទនាខន្ធ ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការមួយ បានដល់វេទនាខន្ធដ៏សម្បយុត្តដោយផស្សៈ។ វេទនាខន្ធមានប្រការ ២ គឺវេទនាខន្ធប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន។ វេទនាខន្ធមានប្រការ ៣ គឺ វេទនាខន្ធ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ វេទនាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ឧភតោវឌ្ឍកៈ។
[៥០] វេទនាខន្ធមានប្រការ ៧ គឺ វេទនាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធមានប្រការ ៧ យ៉ាងនេះឯង។ វេទនាខន្ធមានប្រការ ៧ ដទៃទៀត គឺវេទនាខន្ធជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាធម៌មានវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតីក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន
ID: 637647163572334208
ទៅកាន់ទំព័រ៖