ព្រះត្រៃបិដក ភាគ ៨០

ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន វេទនាខន្ធ​មាន​ប្រការ ៧ យ៉ាងនេះ​ឯង។
 [៥១] វេទនាខន្ធ មាន​ប្រការ ២៤ គឺ វេទនាខន្ធ ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន វេទនាខន្ធ ព្រោះ​សោ​តសម្ផ័​ស្ស​ជា​បច្ច័យ។បេ។ វេទនាខន្ធ ព្រោះ​ឃាន​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ វេទនាខន្ធ ព្រោះ​ជិ​វា្ហ​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ វេទនាខន្ធ ព្រោះ​កា​យស​ម្ផ័ស្ស​ជា​បច្ច័យ។បេ។ វេទនាខន្ធ ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស វេទនា​កើតអំពី​សោ​តសម្ផ័​ស្ស វេទនា​កើតអំពី​ឃាន​សម្ផ័​ស្ស វេទនា​កើតអំពី​ជិ​វា្ហ​សម្ផ័​ស្ស វេទនា​កើតអំពី​កា​យស​ម្ផ័ស្ស វេទនា​កើតអំពី​មនោ​សម្ផ័​ស្ស វេទនាខន្ធ​មាន​ប្រការ ២៤ យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ប្រការ ២៤ ដទៃទៀត គឺ​វេទនាខន្ធ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ជា​វិបាក​ក៏​មាន ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​ធម៌​មាន​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី​ក៏​មាន។បេ។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637647163826084337
ទៅកាន់ទំព័រ៖