ព្រះត្រៃបិដក ភាគ ៨០
មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះជិវ្ហាសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ វេទនាខន្ធ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។
[៥២] វេទនាខន្ធ មានប្រការ ៣០ គឺ វេទនាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានប្រការ ៣០ យ៉ាងនេះឯង។
ID: 637647164173271502
ទៅកាន់ទំព័រ៖