ព្រះត្រៃបិដក ភាគ ៨០

 [៥៣] វេទនាខន្ធ មាន​ច្រើនប្រការ គឺ វេទនាខន្ធ ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន វេទនាខន្ធ ព្រោះ​សោ​តសម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ឃាន​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ជិវ្ហា​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​កា​យស​ម្ផ័ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន វេទនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ វេទនា​កើតអំពី​មនោ​សម្ផ័​ស្ស វេទនាខន្ធ មាន​ច្រើនប្រការ​យ៉ាងនេះ​ឯង។ វេទនាខន្ធ​មាន​ច្រើនប្រការ​ដទៃទៀត គឺ​វេទនាខន្ធ ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ជា​វិបាក​ក៏​មាន ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​ធម៌​មាន​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី​ក៏​មាន។បេ។ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន វេទនាខន្ធ ព្រោះ​សោ​តសម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ឃាន​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ជិ​វា្ហ​សម្ផ័​ស្ស​ជា​បច្ច័យ
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 637647164417489940
ទៅកាន់ទំព័រ៖