ព្រះត្រៃបិដក ភាគ ៨០
។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន វេទនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស វេទនាខន្ធមានច្រើនប្រការយ៉ាងនេះឯង។ នេះហៅថា វេទនាខន្ធ។
បណ្តាខន្ធទាំងនោះ សញ្ញាខន្ធ តើដូចម្តេច។
[៥៤] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សញ្ញាខន្ធមានប្រការ ៤ គឺ សញ្ញាខន្ធជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ សញ្ញាខន្ធមានប្រការ ៥ គឺសញ្ញាខន្ធប្រកបដោយសុខិន្រ្ទិយក៏មាន ប្រកបដោយទុក្ខិន្រ្ទិយក៏មាន ប្រកបដោយសោមនស្សិន្រ្ទិយក៏មាន ប្រកបដោយទោមនស្សិន្រ្ទិយក៏មាន ប្រកបដោយឧបេក្ខិន្រ្ទិយក៏មាន។ សញ្ញាខន្ធមានប្រការ ៦ គឺ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស
ID: 637647164699677385
ទៅកាន់ទំព័រ៖