ព្រះត្រៃបិដក ភាគ ៨០
សញ្ញាកើតអំពីសោតសម្ផ័ស្ស សញ្ញាកើតអំពីឃានសម្ផ័ស្ស សញ្ញាកើតអំពីជិវ្ហាសម្ផ័ស្ស សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៦ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៧ គឺសញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៨ គឺសញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ៨ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ៩ គឺ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស សញ្ញាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាខន្ធមានប្រការ ៩ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ១០ គឺ សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន សញ្ញាកើតអំពីមនោធាតុសម្ផ័ស្ស
ID: 637647164918896200
ទៅកាន់ទំព័រ៖