ព្រះត្រៃបិដក ភាគ ៨០
គួរលះដោយភាវនាក៏មាន មិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន ដល់នូវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន មានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន ថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតឡើងក៏មាន ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន
ID: 637647165352021114
ទៅកាន់ទំព័រ៖