ព្រះត្រៃបិដក ភាគ ៨០

មិនទាន់​ត្រឡប់​មក មិន​ទាន់​បា្រ​កដ មិនទាន់​លេចឡើង មិនទាន់​ដុះឡើង មិនទាន់​តាំង​ឡើង មិនទាន់​ស្ទុះឡើង ជា​អនាគត សង្គ្រោះ​ដោយ​ចំណែក​ជា​អនាគត បាន​ដល់​សុខវេទនា ទុក្ខវេទនា អទុ​ក្ខម​សុខវេទនា នេះ​ហៅថា វេទនា​ជា​អនាគត។ បណា្ត​វេទនា​ទាំងនោះ វេទនា​ជា​បច្ចុប្បន្ន តើ​ដូ​ចមេ្តច។ វេទនា​ណា កំពុង​កើត កំពុង​មាន កំពុង​ដុះដាល កំពុង​វិល​មក កំពុង​ត្រឡប់​មក កំពុង​ប្រាកដ កំពុង​លេចឡើង កំពុង​ដុះឡើង កំពុង​តាំង​ឡើង កំពុង​ស្ទុះឡើង ជា​បច្ចុប្បន្ន សង្រ្គោះ​ដោយ​ចំណែក​ជា​បច្ចុប្បន្ន បាន​ដល់​សុខវេទនា ទុក្ខវេទនា អទុ​ក្ខម​សុខវេទនា នេះ​ហៅថា វេទនា​ជា​បច្ចុប្បន្ន។
 [១០] បណា្ត​វេទនា​ទាំងនោះ អជ្ឈត្ត​វេទនា តើ​ដូ​ចមេ្តច។ វេទនា​ណា ប្រព្រឹត្តទៅ​ខាងក្នុង អាស្រ័យ​ខ្លួន កើត​ចំពោះខ្លួន ជា​វេទនា​របស់​បុ​គ្គ​លមា្ន​ក់ៗ ដែល​ឧបាទាន​កួច​កាន់​មំា របស់​សត្វ​ទាំង​ឡាយ​នោះៗ បាន​ដល់​សុខវេទនា ទុក្ខវេទនា អទុ​ក្ខម​សុខវេទនា នេះ​ហៅថា អជ្ឈត្ត​វេទនា។ បណា្ត​វេទនា​ទាំងនោះ ពហិ​ទ្ធា​វេទនា តើ​ដូចម្តេច។ វេទនា​ណា​ប្រព្រឹត្តទៅ​ខាងក្នុង អាស្រ័យ​ខ្លួន កើត​ចំពោះខ្លួន ជា​វេទនា​របស់​បុ​គ្គ​លមា្ន​ក់ៗ ដែល​ឧបាទាន​កួច​កាន់​មំា របស់​ពួក​សត្វ​ដទៃ របស់​ពួក​បុគ្គល​ដទៃ​នោះៗ បាន​ដល់​សុខវេទនា ទុក្ខវេទនា អទុ​ក្ខម​សុខវេទនា នេះ​ហៅថា ពហិ​ទ្ធា​វេទនា។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637647154132016059
ទៅកាន់ទំព័រ៖