ព្រះត្រៃបិដក ភាគ ៨០
សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
[៥៧] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយរណៈក៏មាន មិនមានរណៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ទុកមូលកៈ។
[៥៨] សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមានហេតុក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ
ID: 637647166315461779
ទៅកាន់ទំព័រ៖