ព្រះត្រៃបិដក ភាគ ៨០

 [៥៩] សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​មានហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រកា រ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ប្រកបដោយ​ហេតុ​ក៏​មាន ប្រាសចាក​ហេតុ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិនមែន​ហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​ជា​វិបាក​ក៏​មាន ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន មិនមែន​ជា​ធម៌​មាន​វិបាក ទាំង​មិនមែន​មាន​វិបាក​ជាប្រក្រតី​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637647166813271230
ទៅកាន់ទំព័រ៖