ព្រះត្រៃបិដក ភាគ ៨០
សញ្ញាខន្ធមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន ដែលមិនគប្បីដឹងដោយវិញ្ញាណណាមួយក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធដែលសៅហ្មង ទាំងគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មង តែគួរដល់សេចកី្តសៅហ្មងក៏មាន មិនសៅហ្មង ទាំងមិនគួរដល់សេចកី្តសៅហ្មងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធមានអាសវៈក៏មាន មិនមានអាសវៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានវិតក្កៈ ទាំងមានវិចារៈក៏មាន មិនមានវិតក្កៈ មានត្រឹមតែវិចារៈក៏មាន មិនមានវិតក្កៈ ទាំងមិនមានវិចារៈក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ
ID: 637647167016239854
ទៅកាន់ទំព័រ៖