ព្រះត្រៃបិដក ភាគ ៨០

សញ្ញាខន្ធ​ប្រកបដោយ​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​កើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ​សញ្ញាខន្ធ​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ​សញ្ញាខន្ធ​ជា​ប្រយោជន៍​ដល់​សំយោជនៈ​ក៏​មាន មិនជា​ប្រយោជន៍​ដល់​សំយោជនៈ​ក៏​មាន។ សញ្ញាខន្ធ មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ប្រកបដោយ​សំយោជនៈ​ក៏​មាន ប្រាសចាក​សំយោជនៈ​ក៏​មាន។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637647167246864990
ទៅកាន់ទំព័រ៖