ព្រះត្រៃបិដក ភាគ ៨០
សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធដល់នួវការសន្សំកពូនឡើងក៏មាន ដល់នូវការមិនសន្សំកពូនឡើងក៏មាន មិនមែនជាដល់នូវការសន្សំកពូនឡើង ទាំងមិនដល់នូវការមិនសន្សំកពូនឡើងក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធ មានប្រការ ២ គឺ សញ្ញាខន្ធប្រាសចាកសំយោជនៈ តែជាប្រយោជន៍ដល់សំយោជនៈក៏មាន ប្រាសចាកសំយោជនៈ ទាំងមិនជាប្រយោជន៍ដល់សំយោជនៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺសញ្ញាខន្ធជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធដែលគន្ថៈគប្បីដោតក្រងក៏មាន ដែលគន្ថៈមិនគប្បីដោតក្រងក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានសភាពតូចឆា្មរក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន។បេ។ សញ្ញាខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការមួយ បានដល់សញ្ញាខន្ធដ៏សម្បយុត្តដោយផស្សៈ។ សញ្ញាខន្ធមានប្រការ ២ គឺ សញ្ញាខន្ធប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ សញ្ញាខន្ធមានប្រការ ៣ គឺ សញ្ញាខន្ធមានអារម្មណ៍តូចឆា្មរក៏មាន
ID: 637647167438271131
ទៅកាន់ទំព័រ៖