ព្រះត្រៃបិដក ភាគ ៨០

មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ប្រាសចាក​គន្ថៈ ទាំង​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​ថោកទាប​ក៏​មាន យ៉ាង​កណ្តាល​ក៏​មាន យ៉ាង​ឧត្តម​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​មាន​សភាព​ខុស និង​ទៀង​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មាន​សភាព​មិន​ទៀង​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ប្រកបដោយ​ឱឃៈ​ក៏​មាន ប្រាសចាក​ឱឃៈ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637647167653427409
ទៅកាន់ទំព័រ៖