ព្រះត្រៃបិដក ភាគ ៨០

 [១១] បណា្ត​វេទនា​ទាំងនោះ ឱឡារិក​វេទនា និង​សុខុម​វេទនា តើ​ដូ​ចមេ្តច។ វេទនា​ជាអកុសល ហៅថា ឱឡារិក​វេទនា វេទនា​ជាកុសល និង​អព្យាក្រឹត ហៅថា​សុខុម​វេទនា វេទនា​ជាកុសល និង​អកុសល ហៅថា​ឱឡារិក​វេទនា វេទនា​ជា​អព្យាក្រឹត ហៅថា​សុខុម​វេទនា វេទនា​ជា​ទុក្ខ ហៅថា ឱឡារិក​វេទនា វេទនា​ជា​សុខ​ផង មិនមែន​ទុក្ខ មិនមែន​សុខ​ផង ហៅថា​សុខុម​វេទនា វេទនា​ជា​សុខ និង​ទុក្ខ ហៅថា​ឱឡារិក​វេទនា វេទនា​ជា​អទុ​ក្ខម​សុខ ហៅថា​សុខុម​វេទនា វេទនា​របស់​បុគ្គល​អ្នក​មិន​មាន​សមា​បតិ្ត ហៅថា​ឱឡារិក​វេទនា វេទនា​របស់​បុគ្គល​អ្នកមាន​សមា​បតិ្ត ហៅថា​សុខុម​វេទនា វេទនា​ប្រកបដោយ​អាសវៈ ហៅថា​ឱឡារិក​វេទនា វេទនា​មិន​មាន​អាសវៈ ហៅថា​សុខុម​វេទនា មួយទៀត ឱឡារិក​វេទនា បើ​ប្រៀប​ផឹ្ទ​មនឹង​វេទ​នា​នោះៗ បណិ្ឌ​តគប្បី​ជ្រាប​ថា ជា​សុខុម​វេទនា​ដែរ។
 [១២] បណា្ត​វេទនា​ទាំងនោះ ហីន​វេទនា និង​បណីត​វេទនា តើ​ដូចម្តេច។ វេទនា​ជាអកុសល ហៅថា​ហីន​វេទនា វេទនា​ជាកុសល និង​អព្យាក្រឹត ហៅថា​បណីត​វេទនា វេទនា​ជាកុសល និង​អកុសល ហៅថា​ហីន​វេទនា វេទនា​ជា​អព្យាក្រឹត ហៅថា​បណីត​វេទនា វេទនា​ជា​ទុក្ខ ហៅថា​ហីន​វេទនា វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង ហៅថា​បណីត​វេទនា វេទនា​ជា​សុខ និង​ទុក្ខ ហៅថា​ហីន​វេទនា វេទនា​ជា​អទុ​ក្ខម​សុខ ហៅថា​បណីត​វេទនា វេទនា​របស់​បុគ្គល​អ្នក​មិន​មាន​សមា​បតិ្ត ហៅថា​ហីន​វេទនា វេទនា​របស់​បុគ្គល​អ្នកមាន​សមា​បតិ្ត ហៅថា​បណីត​វេទនា
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637647154380453578
ទៅកាន់ទំព័រ៖