ព្រះត្រៃបិដក ភាគ ៨០

សញ្ញាខន្ធ​ប្រាសចាក​ឱឃៈ តែ​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ប្រាសចាក​ឱឃៈ ទាំង​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន ប្រុងនឹង​កើតឡើង​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ដែល​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ដែល​យោ​គៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ​សញ្ញាខន្ធ​ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ​សញ្ញាខន្ធ​ប្រកបដោយ​យោ​គៈ​ក៏​មាន ប្រាសចាក​យោ​គៈ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ប្រាសចាក​យោ​គៈ តែ​យោ​គៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ប្រាសចាក​យោ​គៈ ទាំង​យោ​គៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​ខាងក្នុង​ក៏​មាន ខាងក្រៅ​ក៏​មាន
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637647167861396131
ទៅកាន់ទំព័រ៖