ព្រះត្រៃបិដក ភាគ ៨០

ទាំង​ខាងក្នុង និង​ខាងក្រៅ​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សញ្ញាខន្ធ​ដ៏​សម្បយុត្ត​ដោយ​ផស្សៈ។ សញ្ញាខន្ធ​មាន​ប្រការ ២ គឺ សញ្ញាខន្ធ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ក៏​មាន មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ក៏​មាន។ សញ្ញាខន្ធ​មាន​ប្រការ ៣ គឺ សញ្ញាខន្ធ​មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន។បេ។ សញ្ញាខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង ។

ចប់ ឧភតោ​វឌ្ឍកៈ។


 [៦០] សញ្ញាខន្ធ​មាន​ប្រការ ៧ គឺ សញ្ញាខន្ធ​ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន សញ្ញាខន្ធ​មាន​ប្រការ ៧ យ៉ាងនេះ​ឯង។ សញ្ញាខន្ធ​មាន​ប្រការ ៧ ដទៃទៀត គឺ​សញ្ញាខន្ធ​ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។បេ។ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន សញ្ញាខន្ធ​មាន​ប្រការ ៧ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 637647168177646259
ទៅកាន់ទំព័រ៖