ព្រះត្រៃបិដក ភាគ ៨០
[៦១] សញ្ញាខន្ធមានប្រការ ២៤ គឺ សញ្ញាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះកាយសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះមនោសម្ផ័ស្សជាបច្ច័យ ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស សញ្ញាកើតអំពីសោតសម្ផ័ស្ស សញ្ញាកើតអំពីឃានសម្ផ័ស្ស សញ្ញាកើតអំពីជិវា្ហសម្ផ័ស្ស សញ្ញាកើតអំពីកាយសម្ផ័ស្ស សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានប្រការ ២៤ យ៉ាងនេះឯង។ សញ្ញាខន្ធមានប្រការ ២៤ ដទៃទៀត គឺ សញ្ញាខន្ធ ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន សញ្ញាខន្ធ ព្រោះសោតសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះឃានសម្ផ័ស្សជាបច្ច័យ។បេ។ ព្រោះជិវា្ហសម្ផ័ស្សជាបច្ច័យ។បេ។
ID: 637647168401708687
ទៅកាន់ទំព័រ៖