ព្រះត្រៃបិដក ភាគ ៨០

ព្រោះ​កា​យស​ម្ផ័ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន សញ្ញា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ សញ្ញា​កើតអំពី​មនោ​សម្ផ័​ស្ស សញ្ញាខន្ធ​មាន​ប្រការ ២៤ យ៉ាងនេះ​ឯង។
 [៦២] សញ្ញាខន្ធ​មាន​ប្រការ ៣០ គឺ សញ្ញាខន្ធ​ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន សញ្ញាខន្ធ​ព្រោះ​សោ​តសម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ឃាន​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​ជិ​វា្ហ​សម្ផ័​ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​កា​យស​ម្ផ័ស្ស​ជា​បច្ច័យ។បេ។ ព្រោះ​មនោ​សម្ផ័​ស្ស​ជា​បច្ច័យ ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន សញ្ញា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ សញ្ញា​កើតអំពី​មនោ​សម្ផ័​ស្ស សញ្ញាខន្ធ​មាន​ប្រការ ៣០ យ៉ាងនេះ​ឯង។
 [៦៣] សញ្ញាខន្ធ​មាន​ច្រើនប្រការ គឺ សញ្ញាខន្ធ ព្រោះ​ចក្ខុ​សម្ផ័​ស្ស​ជា​បច្ច័យ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន ជា​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637647168669208651
ទៅកាន់ទំព័រ៖