ព្រះត្រៃបិដក ភាគ ៨០
ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សញ្ញាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ សញ្ញាកើតអំពីមនោសម្ផ័ស្ស សញ្ញាខន្ធមានច្រើនប្រការយ៉ាងនេះឯង។
នេះហៅថា សញ្ញាខន្ធ។
បណ្តាខន្ធទាំង ៥ នោះ សង្ខារក្ខន្ធ តើដូចម្តេច។
[៦៤] សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធ មានប្រការ ២ គឺ សង្ខារក្ខន្ធជាហេតុក៏មាន មិនមែនហេតុក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន។ សង្ខារក្ខន្ធមានប្រការ ៤ គឺ សង្ខារក្ខន្ធជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៥ គឺ សង្ខារក្ខន្ធប្រកបដោយសុខិន្រ្ទិយក៏មាន ប្រកបដោយទុក្ខិន្រ្ទិយក៏មាន ប្រកបដោយសោមនស្សិន្រ្ទិយក៏មាន ប្រកបដោយទោមនស្សិន្រ្ទិយក៏មាន ប្រកបដោយឧបេក្ខិន្រ្ទិយក៏មាន។ សង្ខារក្ខន្ធមានប្រការ ៦ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស ចេតនាកើតអំពីសោតសម្ផ័ស្ស ចេតនាកើតអំពីឃានសម្ផ័ស្ស ចេតនាកើតអំពីជិវ្ហាសម្ផ័ស្ស ចេតនាកើតអំពីកាយសម្ផ័ស្ស ចេតនាកើតអំពីមនោសម្ផ័ស្ស សង្ខារក្ខន្ធ មានប្រការ ៦ យ៉ាងនេះឯង។
ID: 637647169231239893
ទៅកាន់ទំព័រ៖