ព្រះត្រៃបិដក ភាគ ៨០
សង្ខារក្ខន្ធមានប្រការ ៧ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីកាយសម្ផ័ស្ស ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៨ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស សង្ខារក្ខន្ធមានប្រការ ៨ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៩ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សង្ខារក្ខន្ធមានប្រការ ៩ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ១០ គឺ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីកាយសម្ផ័ស្ស កើតព្រមដោយសុខក៏មាន កើតព្រមដោយទុក្ខក៏មាន ចេតនាកើតអំពីមនោធាតុសម្ផ័ស្ស ចេតនាកើតអំពីមនោវិញ្ញាណធាតុសម្ផ័ស្ស ជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ID: 637647169425771152
ទៅកាន់ទំព័រ៖