ព្រះត្រៃបិដក ភាគ ៨០

 [៦៥] សង្ខារក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សង្ខារក្ខន្ធ​ដ៏​សម្បយុត្ត​ដោយចិត្ត។ សង្ខារក្ខន្ធ​មាន​ប្រការ ២ គឺ សង្ខារក្ខន្ធ​ជាហេតុ​ក៏​មាន មិនមែន​ហេតុ​ក៏​មាន។ សង្ខារក្ខន្ធ​មាន​ប្រការ ៣ គឺ សង្ខារក្ខន្ធ​ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន ជា​វិបាក​ក៏​មាន ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន មិនមែន​វិបាក ទាំង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ក៏​មាន សង្ខារក្ខន្ធ​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន មិន​មានកម្ម​ប្រកបដោយ​កិលេស មាន​តណ្ហា​ជាដើម​កាន់​យក​ហើយ ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន សៅហ្មង​ហើយ ទាំង​គួរ​ដល់​សេ​ចកី្ត​សៅហ្មង​ក៏​មាន មិន​សៅហ្មង​ហើយ តែ​គួរ​ដល់​សេ​ចកី្ត​សៅហ្មង​ក៏​មាន មិន​សៅហ្មង​ហើយ ទាំង​មិន​គួរ​ដល់​សេ​ចកី្ត​សៅហ្មង​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន កើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637647169640146217
ទៅកាន់ទំព័រ៖