ព្រះត្រៃបិដក ភាគ ៨០

មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ក៏​មាន ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន មិនដល់​នូវ​ការ​សន្សំ ទាំង​មិនដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង​ក៏​មាន ជា​របស់​សេក្ខបុគ្គល​ក៏​មាន ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មិនមែន​ជា​របស់​សេក្ខបុគ្គល ទាំង​មិនមែន​ជា​របស់​អសេក្ខ​បុគ្គល​ក៏​មាន មាន​សភាព​តូចឆ្មារ​ក៏​មាន ដល់​នូវ​ភាព​ធំ​ក៏​មាន ប្រមាណ​មិនបាន​ក៏​មាន មាន​អារម្មណ៍​តូច​ឆា្ម​រក៏​មាន មាន​អារម្មណ៍​ដល់​នូវ​ភាព​ធំ​ក៏​មាន មាន​អារម្មណ៍​ប្រមាណ​មិនបាន​ក៏​មាន ថោកទាប​ក៏​មាន យ៉ាង​កណ្តាល​ក៏​មាន យ៉ាង​ឧត្តម​ក៏​មាន មាន​សភាព​ខុស និង​ទៀង​ក៏​មាន មាន​សភាព​ត្រូវ និង​ទៀង​ក៏​មាន មាន​សភាព​មិន​ទៀង​ក៏​មាន មាន​មគ្គ​ជា​អារម្មណ៍​ក៏​មាន មាន​មគ្គ​ជាហេតុ​ក៏​មាន មាន​មគ្គ​ជា​អធិបតី​ក៏​មាន កើតឡើង​ហើយក៏​មាន មិនទាន់​កើតឡើង​ក៏​មាន ប្រុងនឹង​កើតឡើង​ក៏​មាន ជា​អតីត​ក៏​មាន ជា​អនាគត​ក៏​មាន ជា​បច្ចុប្បន្ន​ក៏​មាន មាន​អារម្មណ៍​ជា​អតីត​ក៏​មាន មាន​អារម្មណ៍​ជា​អនាគត​ក៏​មាន មាន​អារម្មណ៍​ជា​បច្ចុប្បន្ន​ក៏​មាន ខាងក្នុង​ក៏​មាន ខាងក្រៅ​ក៏​មាន ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន។បេ។ សង្ខារក្ខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637647169849052407
ទៅកាន់ទំព័រ៖