ព្រះត្រៃបិដក ភាគ ៨០

 [៦៦] សង្ខារក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សង្ខារក្ខន្ធ​ដ៏​សម្បយុត្ត​ដោយចិត្ត។ សង្ខារក្ខន្ធ​មាន​ប្រការ ២ គឺ សង្ខារក្ខន្ធ​មានហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន ប្រកបដោយ​ហេតុ​ក៏​មាន ប្រាសចាក​ហេតុ​ក៏​មាន ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុតែ​មិនមែន​ហេតុ​ក៏​មាន ជាហេតុ ទាំង​ប្រកបដោយ​ហេតុ​ក៏​មាន ប្រកបដោយ​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិនមែន​ហេតុ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិនមែន​ហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ​ក៏​មាន ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន ដែល​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន ដែល​មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន មាន​អាសវៈ​ក៏​មាន មិន​មាន​អាសវៈ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន មិន​មាន​អាសវៈ​ក៏​មាន ប្រកបដោយ​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ​ក៏​មាន មាន​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រព្រឹត្តទៅ​មួយ​នឹង​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន មាន​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ក៏​មាន ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ក៏​មាន ជា​សញ្ញោជនៈ​ក៏​មាន មិនមែន​សញ្ញោជនៈ​ក៏​មាន ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ប្រកបដោយ​សញ្ញោជនៈ​ក៏​មាន
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637647170073584631
ទៅកាន់ទំព័រ៖