ព្រះត្រៃបិដក ភាគ ៨០
វេទនាប្រកបដោយអាសវៈ ហៅថាហីនវេទនា វេទនាមិនមានអាសវៈ ហៅថាបណីតវេទនា មួយទៀត ហីនវេទនា បើប្រៀបផឹ្ទមនឹងវេទនានោះៗ បណិ្ឌតគប្បីជ្រាបថា ជាបណីតវេទនាដែរ។
[១៣] បណា្តវេទនាទាំងនោះ ទូរេវេទនា តើដូចម្តេច។ វេទនាជាអកុសល ឆា្ងយអំពីវេទនាជាកុសល និងអព្យាក្រឹត វេទនាជាកុសល និងអព្យាក្រឹត ឆា្ងយអំពីវេទនាជាអកុសល វេទនាជាកុសល ឆា្ងយអំពីវេទនាជាអកុសល និងអព្យាក្រឹត វេទនាជាអកុសល និងអព្យាក្រឹត ឆា្ងយអំពីវេទនាជាកុសល វេទនាជាអព្យាក្រឹត ឆា្ងយអំពីវេទនាជាកុសល និងអកុសល វេទនាជាកុសល និងអកុសល ឆា្ងយអំពីវេទនាជាអព្យាក្រឹត វេទនាជាទុក្ខ ឆា្ងយអំពីវេទនាជាសុខ និងអទុក្ខមសុខ វេទនាជាសុខ និងអទុក្ខមសុខ ឆា្ងយអំពីវេទនាជាទុក្ខ វេទនាជាសុខ ឆា្ងយអំពីវេទនាជាទុក្ខ និងអទុក្ខមសុខ វេទនាជាទុក្ខ និងអទុក្ខមសុខ ឆា្ងយអំពីវេទនាជាសុខ វេទនាជាអទុក្ខមសុខ ឆា្ងយអំពីវេទនាជាសុខ និងទុក្ខ វេទនាជាសុខ និងទុក្ខ ឆា្ងយអំពីវេទនាជាអទុក្ខមសុខ វេទនារបស់បុគ្គលអ្នកមិនមានសមាបតិ្ត ឆា្ងយអំពីវេទនារបស់បុគ្គលអ្នកមានសមាបតិ្ត វេទនារបស់បុគ្គលអ្នកមានសមាបតិ្ត
ID: 637647154648422839
ទៅកាន់ទំព័រ៖