ព្រះត្រៃបិដក ភាគ ៨០

ប្រាសចាក​សញ្ញោជនៈ​ក៏​មាន ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ក៏​មាន ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ក៏​មាន ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ជា​គន្ថៈ​ក៏​មាន មិនមែន​គន្ថៈ​ក៏​មាន ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន ប្រកបដោយ​គន្ថៈ​ក៏​មាន ប្រាសចាក​គន្ថៈ​ក៏​មាន ជា​គន្ថៈ ទាំង​ជា​ធម៌​ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ជា​ធម៌​ដែល​គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ​ក៏​មាន ជា​គន្ថៈ ទាំង​ប្រកបដោយ​គន្ថៈ​ក៏​មាន ប្រកបដោយ​គន្ថៈ​តែ​មិនមែន​គន្ថៈ​ក៏​មាន ប្រាសចាក​គន្ថៈ តែ​ជាស​ភាព​ដែល​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ប្រាសចាក​គន្ថៈ ទាំង​ជាស​ភាព​ដែល​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន ជា​ឱឃៈ​ក៏​មាន មិនមែន​ឱឃៈ​ក៏​មាន ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ដែល​ឱឃៈ​មិន​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ប្រកបដោយ​ឱឃៈ​ក៏​មាន ប្រាសចាក​ឱឃៈ​ក៏​មាន ជា​ឱឃៈ ទាំង​ជា​ធម៌​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន ជា​ធម៌​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង តែ​មិនមែន​ឱឃៈ​ក៏​មាន ជា​ឱឃៈ ទាំង​ប្រកបដោយ​ឱឃៈ​ក៏​មាន ប្រកបដោយ​ឱឃៈ តែ​មិនមែន​ឱឃៈ​ក៏​មាន ប្រាសចាក​ឱឃៈ តែ​ជាស​ភាព​ដែល​ឱឃៈ​គប្បី​ប្រព្រឹត្ត​កន្លង​ក៏​មាន
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637647170627958654
ទៅកាន់ទំព័រ៖