ព្រះត្រៃបិដក ភាគ ៨០
ប្រាសចាកឱឃៈ ទាំងជាសភាពដែលឱឃៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជាយោគៈក៏មាន មិនមែនយោគៈក៏មាន ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ប្រកបដោយយោគៈក៏មាន ប្រាសចាកយោគៈក៏មាន ជាយោគៈ ទាំងជាធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ជាធម៌ដែលយោគៈគប្បីប្រព្រឹត្តកន្លង តែមិនមែនយោគៈក៏មាន ជាយោគៈ ទាំងប្រកបដោយយោគៈក៏មាន ប្រកបដោយយោគៈ តែមិនមែនយោគៈក៏មាន ប្រាសចាកយោគៈ តែជាសភាពដែលយោគៈគប្បីប្រព្រឹត្តកន្លងក៏មាន ប្រាសចាកយោគៈ ទាំងជាសភាពដែលយោគៈមិនគប្បីប្រព្រឹត្តកន្លងក៏មាន ជានីវរណៈក៏មាន មិនមែននីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈក៏មាន មិនមែនជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន ដែលបរាមាសៈស្ទាបអង្អែលក៏មាន ដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន ប្រកបដោយបរាមាសៈក៏មាន ប្រាសចាកបរាមាសៈក៏មាន
ID: 637647204089521411
ទៅកាន់ទំព័រ៖