ព្រះត្រៃបិដក ភាគ ៨០
ជាបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ជាធម៌ដែលបរាមាសៈស្ទាបអង្អែល តែមិនមែនជាបរាមាសៈក៏មាន ប្រាសចាកបរាមាសៈ តែជាធម៌ដែលបរាមាសៈស្ទាបអង្អែលក៏មាន ប្រាសចាកបរាមាសៈ ទាំងជាធម៌ដែលបរាមាសៈមិនស្ទាបអង្អែលក៏មាន មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយក៏មាន ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន ជាសេចកី្តសៅហ្មងក៏មាន មិនមែនសេចកី្តសៅហ្មងក៏មាន គួរដល់នូវសេចកី្តសៅហ្មងក៏មាន មិនគួរដល់សេចកី្តសៅហ្មងក៏មាន សៅហ្មងហើយក៏មាន មិនសៅហ្មងហើយក៏មាន ប្រកបដោយសេចកី្តសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មងក៏មាន ជាសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក៏មាន គួរដល់សេចកី្តសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន
ID: 637647204318427405
ទៅកាន់ទំព័រ៖