ព្រះត្រៃបិដក ភាគ ៨០

ជា​សេចក្តី​សៅហ្មង ទាំង​សៅហ្មង​ហើយក៏​មាន សៅហ្មង​ហើយ តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន ជា​សេចក្តី​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ក៏​មាន ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន ប្រាសចាក​សេចក្តី​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន ប្រាសចាក​សេចក្តី​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន កើត​ព្រមដោយ​បីតិ​ក៏​មាន មិនកើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន មិនកើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិនកើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន ជា​កាមាវចរ​ក៏​មាន មិនមែន​កាមាវចរ​ក៏​មាន ជា​រូបាវចរ​ក៏​មាន មិនមែន​រូបាវចរ​ក៏​មាន ជា​អរូបាវចរ​ក៏​មាន មិនមែន​អរូបាវចរ​ក៏​មាន ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន ជា​និយ្យានិកៈ​ក៏​មាន ជា​អនិយ្យានិកៈ​ក៏​មាន ជា​និ​យតៈ​ក៏​មាន
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637647204604364938
ទៅកាន់ទំព័រ៖