ព្រះត្រៃបិដក ភាគ ៨០

សង្ខារក្ខន្ធ​មាន​ប្រការ ៣ គឺ សង្ខារក្ខន្ធ​ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។បេ។ សង្ខារក្ខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សង្ខារក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សង្ខារក្ខន្ធ​ដ៏​សម្បយុត្ត​ដោយចិត្ត។ សង្ខារក្ខន្ធ​មាន​ប្រការ ២ គឺ​សង្ខារក្ខន្ធ​ជាហេតុ​ក៏​មាន មិនមែន​ហេតុ​ក៏​មាន។ សង្ខារក្ខន្ធ​មាន​ប្រការ ៣ គឺ សង្ខារក្ខន្ធ​ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។បេ។ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន។បេ។ សង្ខារក្ខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សង្ខារក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សង្ខារក្ខន្ធ​ដ៏​សម្បយុត្ត​ដោយចិត្ត។ សង្ខារក្ខន្ធ​មាន​ប្រការ ២ គឺ​សង្ខារក្ខន្ធ​ប្រកបដោយ​រណៈ​ក៏​មាន មិន​មាន​រណៈ​ក៏​មាន។ សង្ខារក្ខន្ធ​មាន​ប្រការ ៣ គឺ សង្ខារក្ខន្ធ​ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន។បេ។ មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន។បេ។ សង្ខារក្ខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។

ចប់ តិក​មូល​កៈ។

ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637647205178896181
ទៅកាន់ទំព័រ៖