ព្រះត្រៃបិដក ភាគ ៨០

សង្ខារក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សង្ខារក្ខន្ធ​ដ៏​សម្បយុត្ត​ដោយចិត្ត។ សង្ខារក្ខន្ធ​មាន​ប្រការ ២ គឺ សង្ខារក្ខន្ធ​ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ សង្ខារក្ខន្ធ មាន​ប្រការ ៣ គឺ សង្ខារក្ខន្ធ​កើត​ព្រមដោយ​បីតិ​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន។បេ។ សង្ខារក្ខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សង្ខារក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សង្ខារក្ខន្ធ​ដ៏​សម្បយុត្ត​ដោយចិត្ត។សង្ខារក្ខន្ធ មាន​ប្រការ ២ គឺ សង្ខារក្ខន្ធ​ដែល​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន ដែល​មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន។ សង្ខារក្ខន្ធ​មាន​ប្រការ ៣ គឺ សង្ខារក្ខន្ធ​ដែល​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។បេ។ សង្ខារក្ខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សង្ខារក្ខន្ធ មាន​ប្រការ​មួយ បាន​ដល់​សង្ខារក្ខន្ធ​ដ៏​សម្បយុត្ត​ដោយចិត្ត។ សង្ខារក្ខន្ធ​មាន​ប្រការ ២ គឺ​សង្ខារក្ខន្ធ​ជា​អាសវៈ​ក៏​មាន មិនមែន​អាសវៈ​ក៏​មាន។ សង្ខារក្ខន្ធ​មាន​ប្រការ ៣ គឺ សង្ខារក្ខន្ធ​មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។បេ។ សង្ខារក្ខន្ធ​មាន​ប្រការ ១០ យ៉ាងនេះ​ឯង។ សង្ខារក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សង្ខារក្ខន្ធ​ដ៏​សម្បយុត្ត​ដោយចិត្ត។សង្ខារក្ខន្ធ​មាន​ប្រការ ២ គឺ សង្ខារក្ខន្ធ​មាន​អាសវៈ​ក៏​មាន មិន​មាន​អាសវៈ​ក៏​មាន។
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637647205868584251
ទៅកាន់ទំព័រ៖