ព្រះត្រៃបិដក ភាគ ៨០

ឆា្ងយ​អំពី​វេទនា​របស់​បុគ្គល​អ្នក​មិន​មាន​សមា​បតិ្ត វេទនា​ប្រកបដោយ​អាសវៈ ឆា្ងយ​អំពី​វេទនា​មិន​មាន​អាសវៈ វេទនា​មិន​មាន​អាសវៈ ឆា្ងយ​អំពី​វេទនា​ប្រកបដោយ​អាសវៈ នេះ​ហៅថា ទូ​រេ​វេទនា។ បណា្ត​វេទនា​ទាំងនោះ សនិ្ត​កេវេ​ទនា តើ​ដូ​ចមេ្តច។ វេទនា​ជាអកុសល តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​ជាអកុសល វេទនា​ជាកុសល តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​ជាកុសល វេទនា​ជា​អព្យាក្រឹត តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​ជា​អព្យាក្រឹត វេទនា​ជា​ទុក្ខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​ជា​ទុក្ខ វេទនា​ជា​សុខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​ជា​សុខ វេទនា​ជា​អទុ​ក្ខម​សុខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​ជា​អទុ​ក្ខម​សុខ វេទនា​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​របស់​បុគ្គល​មិន​មាន​សមាបត្តិ វេទនា​របស់​បុគ្គល​មាន​សមា​បតិ្ត តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​របស់​បុគ្គល​មាន​សមា​បតិ្ត វេទនា​ប្រកបដោយ​អាសវៈ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​ប្រកបដោយ​អាសវៈ វេទនា​មិន​មាន​អាសវៈ តាំងនៅ​ក្នុង​ទី​ជិត​នៃ​វេទនា​មិន​មាន​អាសវៈ នេះ​ហៅថា សនិ្ត​កេវេ​ទនា។ មួយទៀត​ទូ​រេ​វេទនា បើ​ប្រៀប​ផឹ្ទ​មនឹង​វេទ​នា​នោះៗ បណិ្ឌ​តគប្បី​ឃើញថា ដូច​សនិ្ត​កេវេ​ទនា​ដែរ។
 [១៤] បណា្ត​ខន្ធ​ទាំងនោះ សញ្ញាខន្ធ តើ​ដូចម្តេច។ សញ្ញា​ណាមួយ ជា​អតីត អនាគត បច្ចុប្បន្ន ដែល​ជា​អជ្ឈត្ត​សញ្ញា​កី្ត ពហិ​ទ្ធា​សញ្ញា​កី្ត ឱឡារិក​សញ្ញា​កី្ត សុខុម​សញ្ញា​កី្ត ហីន​សញ្ញា​កី្ត បណីត​សញ្ញា​កី្ត
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 637647154907328484
ទៅកាន់ទំព័រ៖