ព្រះត្រៃបិដក ភាគ ៨០
មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន ប្រាសចាកអាសវៈ ទាំងមិនប្រកបដោយអាសវៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធថោកទាបក៏មាន យ៉ាងកណ្តាលក៏មាន យ៉ាងឧត្តមក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មានសភាពមិនទៀងក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺ សង្ខារក្ខន្ធមានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការមួយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។
ID: 637647206284834043
ទៅកាន់ទំព័រ៖