ព្រះត្រៃបិដក ភាគ ៨០
ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ សង្ខារក្ខន្ធ មានប្រការ ៣ គឺ សង្ខារក្ខន្ធខាងក្នុងក៏មាន ខាងក្រៅក៏មាន ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។ សង្ខារក្ខន្ធ មានប្រការមូយ បានដល់សង្ខារក្ខន្ធដ៏សម្បយុត្តដោយចិត្ត។ សង្ខារក្ខន្ធមានប្រការ ២ គឺ សង្ខារក្ខន្ធជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ សង្ខារក្ខន្ធមានប្រការ ៣ គឺសង្ខារក្ខន្ធមានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។បេ។ សង្ខារក្ខន្ធមានប្រការ ១០ យ៉ាងនេះឯង។
ចប់ ឧភតោវឌ្ឍកៈ។
[៧០] សង្ខារក្ខន្ធ មានប្រការ ៧ គឺ សង្ខារក្ខន្ធជាកុសលក៏មាន ជាអកុសលក៏មាន ជាអព្យាក្រឹតក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។ សង្ខារក្ខន្ធមានប្រការ ៧ ដទៃទៀត គឺ សង្ខារក្ខន្ធប្រកបដោយសុខវេទនាក៏មាន ប្រកបដោយទុក្ខវេទនាក៏មាន ប្រកបដោយអទុក្ខមសុខវេទនាក៏មាន។បេ។ មានអារម្មណ៍ខាងក្នុងក៏មាន មានអារម្មណ៍ខាងក្រៅក៏មាន មានអារម្មណ៍ទាំងខាងក្នុង ទាំងខាងក្រៅក៏មាន ជាកាមាវចរក៏មាន ជារូបាវចរក៏មាន ជាអរូបាវចរក៏មាន ជាអបរិយាបន្នៈក៏មាន សង្ខារក្ខន្ធមានប្រការ ៧ យ៉ាងនេះឯង។
ID: 637647206862177437
ទៅកាន់ទំព័រ៖